មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ប្រារព្ធ​ពិធី​រម្លឹក​ខួប​គម្រប់ ៨ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី

  • 10/07/2024
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា (CCHR) នៅ​ថ្ងៃ​ទី​៩ កក្កដា រៀបចំ​ពិធី​រម្លឹក​ខួប ៨ឆ្នាំ នៃ​មរណភាព​លោក​បណ្ឌិត កែម ឡី តាម​រយៈ​សកម្មភាព​​ផ្សេងៗ​ គ្នា ​រួម​មាន​ ពិធី​បង្សុកូល និង​រាប់​បាត្រ​ ការ​ស្មិងស្មាធិ៍​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ទ្បី ការ​ចាក់​បញ្ចាំង​វីដេអូ​ខ្លី មាន​ចំណង​ជើង​ថា «៨ឆ្នាំនៃការចងចាំ» ជាដើម។ក្រៅ​ពី​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​​​អាន​សារ​ពី​សាធារណជន ស្ដី​ពី​សេចក្ដី​នឹក​រលឹក​ចំពោះ​បណ្ឌិត កែម ទ្បី​ និង​ការ​តំណាល​ពី​អនុស្សាវរីយ វីរភាព និង​សេចក្ដី​នឹក​រលឹក​ចំពោះ​បណ្ឌិត កែម ទ្បី ផង​ដែរ។