សង្គម​ស៊ីវិល​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​ទម្លាក់​ចោល​គម្រោង​ត្រួត​ពិនិត្យ​អ្នក​ប្រើ​អ៊ីនធឺណិត

  • 19/02/2021
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
សេចក្តីថ្លែងការណ៍របស់អង្គការនិងសហគមន៍ជាតិចំនួន​៤៥ នៅថ្ងៃនេះ បានចាត់ទុកថា អនុក្រឹត្យនេះបានបំពានកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ដោយ​បំពាន​មកលើ​សិទ្ធិ​តាម​បណ្តាញ​អ៊ី​ន​ធឺណិ​ត និង​ក្រៅ​ប្រព័ន្ធ​អ៊ី​ន​ធឺណិ​ត​នៅ​កម្ពុជា ជាពិសេស​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ សិទ្ធិ​ទទួលបាន​ព័ត៌មាន​ និង​សិទ្ធិ​ឯកជន​ភាព​ ជាដើម។ រដ្ឋាភិបាល​កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ​ទើបតែបាន​ផ្សព្វផ្សាយអនុក្រឹត្យ ​ស្តីពី «ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិតជាតិ»។ អនុក្រឹត្យដែលមាន១១ជំពូក និង ២០មាត្រា​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​ត្រូវបានចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១។ អនុក្រឹត្យ​នេះ​តម្រូវ​ឱ្យមាន​ការ​ផ្តល់​របាយ​ការណ៍​ពី​អ្នក​ផ្គត់ផ្គង់​អ៊ីនធឺណិត​ដល់​រដ្ឋាភិបាល និង​ផ្តល់​ការ​សហការ​ក្នុង​ការ​ចូលរួម​បង្រ្កាប​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិនិង​សណ្តាប់ធ្នាប់សង្គមជាដើម។