ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅតែ​បន្ត​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​បន្ទាប់​ពី​រដ្ឋាភិបាល​បង្ក្រាប​ដូច​ភ្លៀង​រលឹម​នៅ​ខែ​វស្សា

  • 11/06/2024
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

ទាក់ទង​ទៅ​នឹង​បញ្ហា​សេរីភាព​សារព័ត៌មាន​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៤ ថា ជា​ការ​គួរ​ឱ្យ​សោកស្តាយ​ដោយ​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា នៅតែ​បន្ត​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​នៅ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​សេរី និង​គ្មាន​ការ​ដាក់​កំហិត​សិទ្ធិ​របស់​ខ្លួន​នោះ។

CCHR អះអាង​ថា ការ​បន្ត​ដៅ​មុខសញ្ញា​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញមតិ ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ នៅតែ​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា។