មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រៀបចំ​ការ​​រំឭកខួប​៨ឆ្នាំ​នៃឃាតកម្ម ​លោក​ កែម ឡី

  • 04/07/2024
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

ខណៈ​ខួប​គម្រប់​៨ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​ល្បីល្បាញ​មួយរូប​គឺ​ លោក ​កែម ឡី កំពុង​ចូល​មក​ដល់​ក្នុង​ខែ​កក្កដា​នេះ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ហៅកាត់​ថា​ (CCHR) បានបង្ហាញ​ផែន​ការ​រៀបចំ​ការរំឭក​ខួប​នៃ​មរណភាព​លោក​កែម ឡី ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ចំពោះ​ការ​វិភាគ​នានា​លើ​បញ្ហា​សង្គម​ អំពើ​ពុក​រលួយ​ និង​នយោបាយ​នៅកម្ពុជា​។មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ចាត់​ទុកថា លោក ​កែម​ ឡី ជា​អ្នក​សកម្ម​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​លើកស្ទួយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ លោក​ក៏​ធ្លាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃមជ្ឈមណ្ឌល​នេះ​ ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤ ផង​ដែរ​។