សង្គមស៊ីវិលចំនួន៦០នៅកម្ពុជាប្រកាសឈរខាងពលរដ្ឋមីយ៉ាន់ម៉ាប្រឆាំងក្រុមយោធា
- 19/02/2021
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
ចំណែកអ្នកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានថ្លែងនៅមុខស្ថានទូតមីយ៉ាន់ម៉ាកាលពីព្រឹកមិញថា ការដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាពេលនេះ គឺជាការបង្ហាញការឈឺឆ្អាលរបស់ពលរដ្ឋកម្ពុជា ចំពោះប្រទេសមីយ៉ាន់ម៉ា និងដើម្បីបង្ហាញការគាំទ្រមួយចំពោះការតស៊ូរបស់ពួកគេ។
អ្នកស្រីបាននិយាយថា៖«ដូចខ្ញុំបានបញ្ជាក់ចឹងថា ក្នុងនាមយើងជាពលរដ្ឋមួយ ជាសង្គមស៊ីវិល ដែលយើងដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យនេះ គឺយើងនៅជាមួយគ្នា ក្នុងការគាំទ្រទៅដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ បែបអហិង្សា។ យើងមិនគាំទ្រចំពោះរដ្ឋប្រហារណាមួយ ឬក៏ការប្រើប្រាស់កងកម្លាំងអាវុធ ឬក៏យោធា ក្នុងការក្តោបក្តាប់អំណាចនោះទេ»។