សង្គមស៊ីវិលចំនួន៦០នៅកម្ពុជាប្រកាសឈរខាងពលរដ្ឋមីយ៉ាន់ម៉ាប្រឆាំងក្រុមយោធា

  • 17/02/2021
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
​ចំណែក​អ្នកស្រី ចក់ សុភាព នាយិការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ថ្លែង​នៅមុខ​ស្ថានទូត​មី​យ៉ាន់​ម៉ា​កាលពី​ព្រឹក​មិញ​ថា ការដាក់​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ពេលនេះ គឺជា​ការបង្ហាញ​ការ​ឈឺឆ្អាល​របស់​ពលរ​ដ្ឋ​កម្ពុជា ចំពោះ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ដើម្បី​បង្ហាញ​ការគាំទ្រ​មួយ​ចំពោះ​ការតស៊ូ​របស់​ពួកគេ​។​ ​អ្នកស្រី​បាន​និយាយថា​៖«​ដូច​ខ្ញុំ​បានបញ្ជាក់​ចឹ​ង​ថា ក្នុងនាម​យើង​ជា​ពលរដ្ឋ​មួយ ជា​សង្គម​ស៊ីវិល ដែល​យើង​ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នេះ គឺ​យើង​នៅ​ជាមួយគ្នា ក្នុងការ​គាំទ្រ​ទៅដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ បែប​អហិង្សា​។ យើង​មិន​គាំទ្រ​ចំពោះ​រដ្ឋប្រហារ​ណាមួយ ឬក៏​ការប្រើប្រាស់​កងកម្លាំង​អាវុធ ឬក៏​យោធា ក្នុង​ការក្តោបក្តាប់​អំណាច​នោះទេ​»​។​