ការរឹតត្បិតនិងការរំលោភបំពានសិទ្ធិសេរីភាពកើនឡើងក្នុងឆ្នាំ២០២៣
- 11/06/2024
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា ប្រាប់ ខេមបូចា ថា គ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវតែគោរពច្បាប់។ លោកថា ច្បាប់មិនបានបង្កើតឡើងសម្រាប់ភាគីពាក់ព័ន្ធណាទេ ហើយក៏មិនមានពាក់ព័ន្ធរឿងនយោបាយនោះទេ ច្បាប់គឺស្របទៅតាមរដ្ឋធម្មនុញ្ញ។
លោកមានប្រសាសន៍ថា កម្ពុជាមិនបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិទេ ព្រោះថាប្រជាពលរដ្ឋមាន «សេរីភាពពេញលេញក្នុងការបញ្ចេញមតិ»។ អ្នកដែលបារម្ភពីសេរីភាពនៃការបញ្ចេញមតិគឺជា «អ្នកល្មើស អ្នកដែលបំពានលើសិទ្ធិទាំងនេះ»។