សេរីភាពខាងជំនឿនៅកម្ពុជា
- 10/02/2012
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (“រដ្ឋធម្មនុញ្ញ”) ក៏ដូចជាច្បាប់អន្តរជាតិនានាផងដែរ សុទ្ធតែបានការពាសេរីភាពខាងជំនឿសាសនា។ ទោះបីហាក់ដូចជាប្រញាប់ប្រញាល់ពេកដើម្បីប្រកាសថាព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) មានសេរីភាពខាងជំនឿសាសនាយ៉ាងពេញលេញ គេសង្កេតឃើញមានការរីកចម្រើនយ៉ាងធំធេងចាប់តាំងពីការដួលរលំរបបខ្មែរក្រហម និងរបបកុម្មុយនីស្ត ដោយនាពេលបច្ចុប្បន្ននេះក្រុមជំនឿសាសនាភាគតិចជាទូទៅប្រឈមមុខនឹងការរើសអើងតិចជាងមុន ហើយនេះបញ្ចាក់ពីមូលហេតុចំពោះកម្រិតត្រឹមត្រូវនៃសុទិដ្ឋនិយមនៅក្នុងសេរីភាពខាងជំនឿ។ ទោះជាយ៉ាងណាក៏ដោយ សិទ្ធិសេរីភាពខាងជំនឿ គឺត្រូវតែមានលក្ខណៈដាច់ខាត ហើយមិនគួរត្រូវបានគេរិតត្បិតឡើយ មិនថានៅក្នុងកាលៈទេសៈណា ក៏ដោយនិយាយរួមបើទោះជាគោលបំណងនៃការរឹតត្បិតគឺសំដៅរឹតត្បិតសិទ្ធិសេរីភាពឯទៀតដូចជាសិទ្ធិពលរដ្ឋ ឫសិទ្ធិនយោបាយ ជាជាងការរឹតត្បិតដោយឈរលើមូលដ្ឋានជំនឿសិទ្ធសាធក៏ដោយ។