ពិធី​​សារ​​បន្ថែម​​លើ​ អនុសញ្ញា​​ស្តី​​ពី​​ការ​​លុប​​បំបាត់​​ចោល​​រាល់​​ទម្រង់​​នៃ​​ការ​​រើស​​អើង​​ប្រឆាំង​​នឹង​​ស្រ្តី​​ភេទ​ (ពិធី​​សារ​​បន្ថែម​​លើ​ អនុសញ្ញា ស៊ី ដ​​)

  • 09/03/2012
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
តាម​​រយៈ​ការ​​ផ្តល់​​សច្ចា​ប័ន​​លើ​ ពិធី​​សារ​​បន្ថែម​​លើ​​អនុ​​សញ្ញា​ ស៊ី ដ​ រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​ (រដ្ឋា​​ភិបាល​) បាន​​ត្រួស​​ត្រាយ​​ផ្លូវ​​ដើម្បី​​ឲ្យ​​ស្រ្តី​​ជា​បុគ្គល​ និង​​ជា​​ក្រុម​ ដែល​​ជឿ​​ជាក់​​ថា​​សិទ្ធិ​​របស់​​ពួក​​គេ​​ត្រូវ​បាន​រំលោភ​​​​​បំពាន​ អាច​​ដាក់​​ពាក្យ​​បណ្តឹង​​ទៅ​​កាន់​​គណៈ​​កម្មា​ធិការ​​របស់​​អង្គការ​ សហ​ប្រជាជាតិ​ ធ្វើ​​ការ​​លើ​សិទ្ធិ​​ស្រ្តី​ ហើយ​​ព្រម​​ទាំង​​អាច​​ផ្តល់​​មធ្យោបាយ​​បន្ថែម​​ទៀត​​សម្រាប់​​ស្រ្តី​​ដើម្បី​​ស្វែង​​រក​​ដំ​ណោះ​​ស្រាយ​ចំពោះ​​ការ​​រំលោភ​​សិទ្ធិ​​ពួក​​គេ​ ។