និទណ្ឌភាព​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

  • 23/03/2012
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
ករណី​ដែល​ថា​បុរស​ម្នាក់​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ដោយ​សារ​តែ​បំពេញ​តួនាទី​របស់​ខ្លួន និង​ការពារ​សិទ្ធិ​របស់​ស្រ្តី​វ័យ​ក្មេង​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ​នៃ​អំពើ​បៀត​បៀន​កេរ្តិ៍​ខ្មាស់ បង្ហាញ​អំពី​ការ​រំលោភ​បំពាន​នៃ​ប្រព័ន្ធ​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បម្រើ​អោយ​តែ​ផល​ប្រយោជន៍​របស់​អ្នក​កាន់​អំណាច និង​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​ជាង​ការ​ផ្តល់​យុត្តិធម៌ និង​ដំណោះ​ស្រាយ​សម្រាប់​ជន​រង​គ្រោះដែល​ទៅ​ពឹង​តុលាការ​។ បច្ចុប្បន្ន​នេះ ប្រព័ន្ធ​តុលាការ​នៃ​ប្រទេស​កម្ពុជា អនុវត្ត​ផ្ទុយ​ពី​កម្មវត្ថុ​របស់​ខ្លួន។