វិធានការចាំបាច់ក្នុងវិវាទដីធ្លីនៅខេត្តរតនគីរី
- 20/04/2012
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
ករណីសិក្សានេះជាឧទាហរណ៍បង្ហាញថាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ត្រូវបានរំលោភបំពានជាបន្តបន្ទាប់ ដែលជាការរំលោភបំពានមួយក្នុងចំណោមការរំលោភបំពានជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ហើយនេះជាការបង្ហាញនូវអវត្តមាន ទាំងស្រុងនៃនីតិរដ្ឋ កង្ខះខាតនូវលទ្ធភាពទទួលបាននូវដំណោះស្រាយតាមប្រព័ន្ធតុលាការចំពោះការរំលោភសិទ្ធិមនុស្ស និង បញ្ហានិទណ្ឌភាពដែលរីករាលដាលនៅទូទាំងប្រទេស ដែលបានបណ្ដាលឲ្យប្រជាពលរដ្ឋ និងសហគមន៍ឈានទៅរកវិធានការចុងក្រោយ ដែលពួកគេគ្មានជម្រើស ដើម្បីការពារសិទ្ធិរបស់ពួកគេ និងដើម្បីស្វែងរកសំណង និងដំណោះស្រាយ។