ច្បាប់ស្តីពីសេរីភាពក្នុងការទទូលព័ត៌មាន
- 04/05/2012
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចាត់ចំណាត់ថ្នាក់ពណ៌លឿងសម្រាប់សេចក្តីស្នើច្បាប់ស្តីពីសេរីភាពក្នុងការទទូលព័ត៌មាន (សេចក្តីស្នើច្បាប់) ដោយសារតែច្បាប់នេះមានបញ្ញាត្តវិជ្ជមានមួយចំនួន ដែលជួយជំរុញដល់សេរីភាពក្នុងការទទូលបានព័ត៌មាន ហើយរួមជាមួយគ្នានេះដែរ អ្វីដែលសំខាន់គឺច្បាប់នេះមានចែងស្តីពីស្ថាប័នឯករាជ្យដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើការប្តឹងផ្តល់ក្នុងលក្ខខណ្ឌដែលសិទ្ធិសេរីភាពទទូលបានព័ត៌មានត្រូវបានរំលោភបំពាន។ ក៏ប៉ុន្តែ សេចក្តីស្នើច្បាប់នេះនៅមានចំណុចមួយចំនួនដែលស្ថិតនៅតម្រូវឲ្យមានការកែលម្អ ដូចជា ខ្លឹមសារនៃច្បាប់នេះមួយចំនួនមានលក្ខណៈមិនច្បាស់លាស់ដែលអាចបំពាន ឬបកស្រាយក្នុងផ្លូវដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពទទូលបានព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា (កម្ពុជា)។