គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត

  • 31/05/2012
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
ស្ថាប័ន​ត្រួត​ពិ​និត្យ​ការ​បោះ​ឆ្នោត​ដែល​មាន​សមត្ថកិច្ច​ អព្យា​ក្រិត​ និង​ឯ​ករាជ្យ​ ហើយ​​មាន​សមត្ថភាព​ដោះ​ស្រាយ​បណ្តឹង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​បោះ​ឆ្នោត​លើ​និតិ​វិធី​បោះ​ឆ្នោត​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បញ្ហា​ពាក់​ព័ន្ធ​នឹង​រចនា​សម្ព័ន​ ឯករាជ្យ​ភាព​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គ.ជ.ប បាន​ចោទ​ជា​សំនួរ​ទាក់​ទង​នឹង​លទ្ធ​ភាព​របស់​គ.ជ.ប ក្នុង​តួ​នាទី​ជា​ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត​មួយ​ដែល​ជាក់​លាក់​ និង​ប្រកប​ដោយ​យុត្តិធម៌