ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់-ខែមិថុនា ឆ្នាំ២០១២
- 08/06/2012
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
ពណ៌ក្រហម (ច្បាប់ដែលត្រូវចាត់ចំណាត់ថ្នាក់ពណ៌ក្រហមគួរតែត្រូវបានបដិសេធ ចាត់ទុកជាមោយៈ ឬធ្វើសេចក្តីព្រាងឡើងវិញ) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចាត់ចំណាត់ថ្នាក់ពណ៌ក្រហមច្បាប់នេះ។ ច្បាប់នេះបានផ្តល់តួនាទីដែលមានអំណាចលើសលុបឲ្យក្រសួងមហាផ្ទៃ ("ក.ម.ផ")។ ដែលប៉ះពាល់ដល់បទប្បញ្ញត្តិវិជ្ជមានមួយចំនួយ ដោយសារតែតួនាទីរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ("ក្រុមប្រឹក្សា") ក្នុងនាមជាអ្នកតំណាងរបស់ប្រជាពលរដ្ឋមានការលំបាកក្នុងការសម្រុះសម្រូលជាមួយនឹងតួនាទី របស់ក្រុមប្រឹក្សាដែលជាភ្នាក់ងាររបស់រដ្ឋ ដោយតួនាទីដំបូងគឺតំណាងឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយតួនាទីបន្ទាប់តំណាងឲ្យផលប្រយោជន៍របស់រដ្ឋ និងគណបក្សកាន់អំណាច។ វិមជ្ឈការគឺវត្ថុបំណងដ៏ប្រពៃមួយ ប្រសិនបើវាផ្ទេរអំណាចទៅឲ្យប្រជាពលរដ្ឋទូទៅ។ ច្បាប់នេះបរាជ័យបើធៀបទៅនឹងវត្ថុបំណងសំខាន់នេះ។