តុលាការឧទ្ធរណ៍របស់​កម្ពុជា​(

  • 28/06/2012
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
តុលាការ​ឧទ្ធរណ៍​គឺ​ជា​សាលា​ឧទ្ធរណ៍​ថ្នាក់​កណ្តាល​ស្ថិត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​ផ្តល់​អំណាច​ដើម្បី​ជំនុំ​ជម្រះ​បណ្តឹង​ឧទ្ធរណ៍​ទាំង​ឡាយ​ពាក់​ព័ន្ធ​នឹង​ច្បាប់​និង​/​ឬ​អង្គ​ហេតុ​ក្នុង​សាល​ក្រម​រដ្ឋ​ប្បវេណី​​និង​ព្រហ្ម​ទណ្ឌ​ដែល​បាន​វិនិច្ឆយ​ក្តី​នៅ​សាលា​ដំបូង​ទាំង​អស់​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​(​កម្ពុជា​)​។​រាល់​ដំណាក់​កាល​នៃ​ការ​បង្កើត​សាលា​ឧទ្ធរណ៍​នៅ​តាម​តំបន់​នឹង​បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​នីតិ​វិធី​បណ្តឹង​ឧទ្ធរណ៍​ ​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​មាន​បំណង​ដាក់​សាល​ក្រម​ព្រហ្ម​ទណ្ឌ​ ឬ​រដ្ឋ​ប្ប​វេណី​ប៉ុន្តែ​បាន​ជួប​ឧប​សគ្គ​ដោយ​ខ្លួន​រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​និង​កង្វះ​ខាត​មធ្យោ​បាយ​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានី​ភ្នំពេញ​ និង​ហេតុ​ដូច្នេះ​ហើយ​ការ​បង្កើត​សាលា​ឧទ្ធរណ៍​នៅ​តាម​តំបន់​បង្ហាញ​ពី​ជំហាន​វិជ្ជ​មាន​នៃ​លទ្ធភាព​ទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​។