ការធ្វើបត្យាប័ននៅប្រទេសកម្ពុជា

  • 05/07/2012
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
នីតិ​វិធី​ធ្វើ​បត្យាប័ន​នៅ​ប្រទេស​កម្ពុជា ត្រូវ​អនុត្ត​តាម​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៧ ("ក្រម") និង​សិន្ធិសញ្ញា​​ធ្វើ​បត្យាប័ន​ទ្វេ​ភាគី។ ជាង​នេះ​ទៅ​ទៀត មាត្រដ្ឋាន​អន្តរជាតិ​ផ្តល់​គោល​ការណ៍​ណែ​នាំដែល​មាន​សារ​សំខាន់ ស្តី​ពី​នី​តិ​វិធី​បត្យាប័ន​សម​ស្រប។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​បទ​ពិសោធន៍​ថ្មីៗ បាន​​បង្ហាញ​ថា ការ​អនុវត្តន៍​ការ​ធ្វើ​បត្យាប័ន​នៅ​ប្រទេស​កម្ពុជា គួរ​តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ឡើង​វិញ ដើម្បី​រួម​បញ្ចូល​សិទ្ធិ​មនុស្ស និង​ដើម្បី​ធានា​ថា​ការ​ធ្វើ​បត្យាប័ន​ត្រូវ​បាន​អនុវត្ត​ដោយ​គ្មាន​ការបង្អាក់។