សិទ្ធិ​នៅ​លើ​អ៊ិនធើណែត

  • 12/07/2012
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
ថ្មី​ៗ​នេះ​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ទើប​តែ​បាន​អនុម័ត​នួវ​សេចក្តី​សម្រេច​មួយ​ស្តី​ពី​ការ​លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​​លើ​​​អ៊ិនធើ​ណេត។ ចំណុច​នេះ​គឺ​ដើម្បី​បញ្ចាក់​ថា​សិទ្ធិ​ទាំង​ឡាយ​ដែល​មនុស្ស​មាន​នៅ​ក្រៅ​ប្រព័ន្ធ​អ៊ិន​ធើ​ណែត​ ក៏​គួរ​តែ​ត្រូវ​បាន​គោរព​នៅ​លើ​អ៊ិន​ធើ​ណែត​ផង​ដែរ​ ដែល​មាន​ដូច​ជា​ សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​ទទូល​ព័ត៌មាន​។ ទោះ​បី​ជា​មាន​ចលនា​អន្តរជាតិ​សំដៅ​ការពារ​សិទ្ធិ​ និង​សេរីភាព​លើ​ប្រព័ន្ធ​អ៊ិន​ធើណែត​ក៏ដោយ​ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ (រដ្ឋាភិបាល) បាន​ប្រកាសថ្មីៗនេះ​ថា​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ិនធើណែត​ដំបូង​មួយ ដើម្បី​គ្រប់​គ្រង​ និង​ដាក់​កំហិត​មក​លើ​ការ​ប្រើ​ប្រាស់​អ៊ិនធើណែត​។ ដូច្នេះ​ ដោយ​ផ្ទុយ​ទៅ​នឹង​និន្នាការ​អន្តរជាតិ​ សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ នឹង​ត្រូវ​ធ្លាក់​ក្នុង​ការ​ប្រឈម។