ច្បាប់​ស្តី​ពី​ការ​ងារ​ ឆ្នាំ​១៩៩៧

  • 28/11/2013
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ("ម.ស.ម.ក") បាន​ធ្វើ​ចំណាត់​ច្នាក់​ច្បាប់​ស្តី​ពី​ការងារ​ស្ថិត​ក្នុង​ព័ណ​លឿង ​ដោយសារ​បើ​ទោះ​ជា​មាន​បទ​ប្បញ្ញត្តិ​វិជ្ជមាន​ទាំង​អស់​បាន​បង្ហាញ​ដោយ​ច្បាប់​នេះ​យ៉ាង​ណា​ក្តី ក៏មាន​បទប្បញ្ញ​ត្តិមួយ​ចំនួន​បង្ក​ឲ្យ​មាន​អសុវត្ថិភាព​ការ​ងារ។ ម្យ៉ាង​ទៀត​ ច្បាប់​ស្តី​ពី​ការ​ងារ​ខកខាន​ពុំ​បាន​ចែង​ពី​ប្រព័ន្ធ​បង្ខំ ដែល​ដាក់​កាតព្វ​កិច្ច​ដល់​បណ្តា​រោង​ចក្រ និង​អជ្ញាធរ​ឲ្យ​អនុវត្តន៍​នូវ​រាល់​បទ​ប្បញ្ញត្តិនានា​​ក្នុង​ច្បាប់​ស្តី​ពី​ការ​ងារ​។