ការ​អនុវត្ត​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​កម្ពុជា

  • 08/01/2014
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
រាជ​រដ្ឋា​ភិបាល​កម្ពុជា ("រដ្ឋាភិបាល") មាន​កាត​ព្វកិច្ច​ត្រូវា​គោរព​បទ​ដ្ឋាន​មួយ​ចំនួន​អនុលោម​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។ រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​តាម​គោល​ការណ៍​ ជូស យូហ្សិន្ហ (Jus Cogens) និង​ច្បាប់​ទំនៀម​ទម្លាប់អន្តរជាតិ ហើយ​កាតព្វកិច្ចនេះ​ត្រូវ​បាន​ចង​ភ្ជាប់​ដោយ​សន្ធិ​សញ្ញា និង​អនុសញ្ញាអន្តរជាតិ ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន។