សិទ្ធិចូលរួមដោយស្មើភាពក្នុងកិច្ចការសាធារណៈ
- 14/09/2017
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
ទិដ្ឋភាពរួម ៖ សិទ្ធិចូលរួមដោយស្មើភាពក្នុងកិច្ចការសាធារណៈ (ឬហៅថាសិទ្ធិចូលរួមក្នុងជីវភាពសាធារណៈ) គឺបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ។ សិទ្ធិនេះទាក់ទងយ៉ាងស្និទ្ធជាមួយនឹងសេរីភាពមូលដ្ឋាន ដូចជា សេរីភាពខាងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។ ជាការប្រារព្ធទិវាលទ្ធិប្រជាធិបតេយ្យអន្តរជាតិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) មានបំណងបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិនេះ និងលើកឡើងពីមធ្យោបាយចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។