ការទទួលស្គាល់យេនឌ័រតាមផ្លូវច្បាប់នៅកម្ពុជា

  • 01/04/2018
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
ទិវា​លើកកម្ពស់​ការយល់ដឹង​បញ្ហា​ប្រឈម​របស់​អ្នក​ប្តូរ​ភេទ​អន្តរជាតិ បាន​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​។ ដើម្បី​ចូលរួម​ប្រារព្ធ​ក្នុង​ទិវា​នេះ សលាក​ប​ត្រ​ព័ត៌មាន​លើកឡើង​នូវ​ទិដ្ឋភាព​ទូទៅ​ជុំវិញ​ការទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ការកំណត់​អត្តសញ្ញាណ​យេនឌ័រ​ដោយ​ខ្លួនឯង ( ឬ " ការទទួលស្គាល់​យេនឌ័រ​តាមផ្លូវ​ច្បាប់​")​សម្រាប់​អ្នក​ប្តូរ​ភេទ​និង​អ្នក​មិន​បង្ហាញ​យេនឌ័រ​នៅ​កម្ពុជា​។​ ​សលាក​ប័ត្រ​ពត៌មាន​នេះ​ផលិត​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”)​។ ម​.​ស​.​ម​.​ក គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល ឯករាជ្យ មិន​ចូលបក្ស​សម្ពន្ធ​ដែល​ធ្វើ​ការងារ​ដើម្បី​លើកកម្ពស់​និង​ការពារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស រួមទាំង​សិទ្ធិ​ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ទាំង​ពីរភេទ អ្នក​ប្តូរ​ភេទ អន្តរ​ភេទ និង​អ្នក​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា (“​កម្ពុជា​”)​។​