តំបន់សេដ្ឋកិច្ចពិសេស និងសិទ្ធិមនុស្សនៅកម្ពុជា

  • 30/09/2018
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
ក្នុង​ទសវត្សរ៍​កន្លងមកនេះ តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​កម្ពុជា និង​នៅ​ជុំវិញ​តំបន់​។ ខណៈដែល​អត្ថប្រយោជន៍ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​នាំមក​នូវ​លក្ខខណ្ឌ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការធ្វើ​ពាណិជ្ជកម្ម​ក៏ពិតមែន ប៉ុន្តែ​ការអភិវឌ្ឍ​និង​ប្រតិបត្តិការ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​តែង​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ដូច​ជាការ​ដកហូតយក​ដីធ្លី បញ្ហា​លក្ខខណ្ឌ​ការងារ ឬ​ការប៉ះពាល់​ដល់​បរិស្ថាន​ជាដើម​។ សលាក​ប័ត្រ​ព័ត៌មាន​នេះ​បាន​គូសបញ្ជាក់​ពី​ច្បាប់​នានា​ដែលជា​មូលដ្ឋាន​នៃ​ការបង្កើត និង​ត្រួតពិនិត្យ​តំបន់​សេដ្ឋកិច្ច​ពិសេស រួម​នឹង​ចំណុច​ព្រួយបារម្ភ​ទាក់ទង​នឹង​សិទ្ធិមនុស្ស និង​ផ្តល់​អនុសាសន៍​ជាក់លាក់ ដើម្បី​ធានាថា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដើរ​ទន្ទឹមគ្នា​នឹង​ការគោរព​សិទ្ធិ​និង​សេរី​ភាពជា​មូលដ្ឋាន​។