សេរីភាពសារព័ត៌មាននៅកម្ពុជា
- 02/05/2019
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ម.ស.ម.ក ចេញផ្សាយសលាកប័ត្រព័ត៌មានស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជា។
ការធានានូវប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សេរីនិងចម្រុះបែប គឺជាសសរស្តម្ភនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជាងនេះទៅទៀត គឺជាចំនុចសំខាន់នៃអភិបាលកិច្ចល្អនៅក្នុងសង្គមប្រជាធិបតេយ្យ។ ប្រព័ន្ធផ្សព្វផ្សាយសេរីជួយធានានូវតម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ រួមទាំងការចូលរួមនៅក្នុងជីវភាពនយោបាយជាសាធារណៈ។ ថ្វីបើសេរីភាពសារព័ត៌មានទទួលបានការការពារពីច្បាប់យ៉ាងណាក្តី កំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ សេរីភាពសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ស្របពេលដែលមានការរឹតត្បិតសំឡេងជំទាស់និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។