ទំនួលខុសត្រូវរបស់ធុរកិច្ចក្នុងការគោរពសិទ្ធិមនុស្ស

  • 15/07/2019
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (“ម.ស.ម.ក”) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នេះ បានចេញផ្សាយសាលាកប័ត្រព័ត៌មាន៖ ទំនួលខុសត្រូវរបស់ធុរកិច្ចក្នុងការគោរពសិទិ្ធមនុស្ស។ សាលាកប័ត្រព័ត៌មាន នេះផ្តល់ឧទាហរណ៍ច្បាស់លាស់អំពីសកម្មភាព ដែលធុរកិច្ចអាចអនុវត្តដើម្បីជៀសវាងការរំលោភសិទិ្ធមនុស្ស។ សាលាកប័ត្រព័ត៌មាននេះក៏បានផ្តល់អនុសាសន៍សំខាន់ៗចំពោះបណ្តាក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារ កាត់បន្ថយ និងផ្តល់ដំណោះស្រាយដ៏មានប្រសិទិ្ធភាពចំពោះការរំលោភសិទិ្ធមនុស្សដែលបណ្តាលមកពីប្រតិបត្តិការធុរកិច្ច ផងដែរ។