ទំនាស់ដីធ្លីរវាងតំបន់សេដ្ឋកិច្ចពិសេស អឹម.ឌី.អេស ថ្មដា និង អ្នកភូមិ

  • 06/10/2019
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
កម្រងករណីសិក្សានេះទាក់ទងនឹងទំនាស់ដីធ្លីរវាងអ្នកភូមិ នៅក្នុងឃុំថ្មដា និងតំបន់សេដ្ឋកិច្ចពិសេស អឹម.ឌី.អេស ថ្មដា ខូ.អិល.ធី.ឌី នៅលើផ្ទៃដីនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសដើម្បីសម្រួលដល់ពាណិជ្ជកម្មជាមួយនឹងប្រទេសថៃ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទំនាស់នេះបានចាប់ផ្តើមតាំងពី ខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងខណៈដែល រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស អឹម.ឌី.អេស ថ្មដា ដែលមានដំណើរការលើសកម្មភាពរួមមានទីផ្សារនាំចេញ/នាំចូល ដើម្បីផ្លាស់ប្តូរទំនិញ ឃ្លាំងសម្រាប់ផលិតផលកសិកម្ម កាស៊ីណូ ក្លឹបវាយកូនហ្គោល ក្លឹបហាត់ប្រាណ ចំណតយានយន្ត និងស្ថានីយ៍ប្រេងឥន្ធនៈ នៅលើផ្ទៃដីសរុបចំនួន ២.២៦៥ហិកតា។ តំបន់សេដ្ឋ កិច្ចពេសេសនេះត្រូវបានផ្តល់ឱ្យក្រុមហ៊ុន អឹម.ឌី.អេស ថ្មដា ខូ.អិល.ធី.ឌី («អឹម.ឌី.អេស») ជាក្រុមហ៊ុនកម្ពុជាដែលនាយកក្រុមហ៊ុន ឈ្មោះឧកញ៉ា ទ្រី ភាព។