ការចូល​រួមជាមួយ​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជួបប្រជុំ​ដោយ​សន្តិវិធី​និង​ចងក្រង​សមាគម

  • 22/09/2020
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជួបប្រជុំ​ដោយ​សន្តិវិធី និង​ចងក្រង​សមាគម (“​អ្នករាយការណ៍​ពិសេស​”) គឺជា​យន្តការ​មួយ​របស់​អង្គការសហប្រជាជាតិ​ដែលមាន​អាណត្តិ​ផ្តល់​អនុសាសន៍​អំពី​សេរីភាព​ក្នុងការ​ជួបប្រជុំ​ដោយ​សន្តិវិធី និង​ចងក្រង​សមាគម​នៅ​ជុំវិញ​ពិភពលោក​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរ​នូវ​ការការពារ និង​ការលើកកម្ពស់​សិទ្ធិ​ទាំងនេះ​។ សលាក​ប​ត្រ​ព័ត៌មាន​នេះ​ផ្តល់​ជា​មគ្គទេសក៍​សម្រាប់​សង្គម​ស៊ីវិល​ក្នុងការ​ចូលរួម​ជាមួយ​អ្នករាយការណ៍​ពិសេស​។ សលាក​ប​ត្រ​ព័ត៌មាន​នេះ​គូសបញ្ជាក់​អំពី​តួនាទី​និង​អាណត្តិ​ការងារ​របស់​អ្នករាយការណ៍​ពិសេស និង​លើកឡើង​អំពី​ដំណាក់កាល​ជាក់លាក់​ទាក់ទង​នឹង​វិធី​ទំនាក់ទំនង និង​ការចូល​រួមជាមួយ​ការងារ​របស់​អ្នករាយការណ៍​ពិសេស​។​