យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ប្រឆាំងនឹង​ការចូលរួម​ជា​សាធារណៈ ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២០

  • 27/09/2020
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុ​ជាមាន​សោមនស្ស​ចេញផ្សាយ​សលាក​ប​ត្រ​ព័ត៌មាន ស្តីពី​ការប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ប្រឆាំងនឹង​ការចូលរួម​ជា​សាធារណៈ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (“​ប្រទេស​កម្ពុជា​”) ក្នុងអំឡុងពេល​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ដល់ ខែមីនា ឆ្នាំ​២០២០​។ ក្នុង​រយៈពេល ១២ ខែ​នេះ មានការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ប្រឆាំងនឹង​ការចូលរួម​ជា​សាធារណៈ (“​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​”) ចំនួន ១៣២ ដង​។ ការអនុវត្ត​ជា​ទៀងទាត់​នៃ​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​ភាគី​ទី​៣ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ និង​មិន​លើកទឹកចិត្ត​ក្នុងការ​ចូលរួមរ​រប​ស់​ពលរដ្ឋ​ផងដែរ​។ ​ទិន្នន័យ​ដែល​បានបង្ហាញ​នៅក្នុង​សលាក​ប័ត្រ​ព័ត៌មាន​នេះ ត្រូវបាន​ចងក្រង​ដោយ​គម្រោង​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន (“​គម្រោង​”) ដែលជា​ការអនុវត្ត​រួមគ្នា​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​អាដហុក មជ្ឈមណ្ឌល​សាមគ្គីភាព និង​មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​ដោយ​មិន​យក​កម្រៃ​។​