ការបណ្តេញចេញដោយបង្ខំនៅកម្ពុជា
- 04/10/2020
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
ថ្ងៃនេះទី៥ ខែតុលា ឆ្នាំ២០២០ គឺជាថ្ងៃប្រារព្វទិវាសិទិ្ធលំនៅឋានពិភពលោក ដែលបង្ហាញពីទីប្រជុំជន និងទីក្រុងរបស់យើង ព្រមទាំងសិទិ្ធមូលដ្ឋានរបស់មនុស្សគ្រប់រូបក្នុងការទទួលបានទីជម្រកនិងលំនៅឋានសមរម្យ។ នៅឆ្នាំ២០២០ នេះ ក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ១៩ សិទិ្ធមានលំនៅឋានសមរម្យគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ហើយការរីករាលដាលនៃជំងឺនេះត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតនូវតម្រូវការដើម្បីធ្វើឱ្យប្រសើរឡើងនិងការការពារសិទិ្ធមានលំនៅឋាន។ យោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ការបណ្តេញចេញដោយបង្ខំ និងការរឹបអូសយកទីជម្រកសុវត្ថិភាពរាប់ពាន់ខ្នងបានកើតមានឡើងក្នុងកំឡុងពេលដែលកំពុងមានជំងឺរាតត្បាតទូទាំងពិភពលោកនេះ។
ទាក់ទងនឹងបញ្ហានេះ ម.ស.ម.ក ចេញផ្សាយសាលាកប័ត្រព័ត៌មានស្តីពី “ការបណ្តេញចេញដោយបង្ខំនៅកម្ពុជា”។ ការបណ្តេញចេញដោយបង្ខំគឺជាការរំលោភសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានចងក្រងឡើងទុកជាឯកសារសម្រាប់ប្រទេសកម្ពុជា បើទោះជាត្រូវបានធានាដោយច្បាប់អន្តរជាតិ និងច្បាប់ជាតិ។ ប៉ុន្តែ គួរឲ្យសោកស្តាយ បញ្ហានេះនៅតែបន្តកើតមានឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។ សាលាកប័ត្រព័ត៌មាននេះនឹងពិនិត្យមើលអំពីការបណ្តេញចេញដោយបង្ខំនិងកាតព្វកិច្ចសិទិ្ធមនុស្សដែលតម្រូវឱ្យរដ្ឋ និងធុរកិច្ចត្រូវការពារសិទិ្ធបុគ្គលគ្រប់រូប និងសហគមន៍រួចផុតពីការបណ្តេញចេញដោយបង្ខំនេះ។ សាលាកប័ត្រព័ត៌មាននេះក៏នឹងពិនិត្យមើលការកើនឡើងនៃការបណ្តេញចេញដោយបង្ខំ ក្នុងកំឡុងពេលការរីករាលដាលនៃកូវីដ១៩ ផងដែរ និងដាក់ជូននូវអនុសាសន៍សំខាន់ៗសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យការគោរពសិទិ្ធដីធ្លី និងសេរីភាពមូលដ្ឋានកាន់តែប្រសើរឡើង ព្រមទាំងមានវិធានការការពារឱ្យរួចផុតពីការបណ្តេញចេញដោយបង្ខំនៅកម្ពុជា។