សវនាការករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ស្ត្រីក្នុងតុលាការកម្ពុជា
- 06/12/2020
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
ជាការចូលរួមក្នុងយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ម.ស.ម.ក ចេញផ្សាយសលាកបត្រព័ត៌មានស្តីពីការជំនុំជម្រះករណីនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ស្ត្រីនៅតុលាការកម្ពុជា។ សលាកបត្រព័ត៌មាននេះពិនិត្យលើការជំនុំជម្រះលើករណីនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងប្រទេសកម្ពុជានិងលក្ខខណ្ឌតម្រូវសម្រាប់ប្រព័ន្ធយុត្តិធម៌ក្នុងការធានាដល់ជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងការទទួលបានយុត្តិធម៌ និងធានាសិទ្ធិទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ព្រមទាំងពិនិត្យលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទជាស្ត្រីនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។