សហគមន៍នេសាទ និងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ
- 02/02/2021
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
នៅថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយសលាកប័ត្រព័ត៌មានស្តីពី សហគមន៍នេសាទ និងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ។
សលាកប័ត្រព័ត៌មាននេះនឹងផ្តល់ជូននូវទិដ្ឋភាពទូទៅអំពីសហគមន៍នេសាទនៅតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា ជាពិសេស និងពិនិត្យមើលករណីសិក្សាពីសហគមន៍នេសាទនៅក្នុងខេត្តកំពត និងកែប ដែលកំពុងប្រឈមការគំរាមកំហែងពីគម្រោងអភិវឌ្ឍន៍នានា និង ផ្តល់នូវអនុសាសន៍ជាក់លាក់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងធុរកិច្ចដើម្បីធ្វើយ៉ាងណាឱ្យមានការគោរពសិទ្ធិនេសាទ និងសិទ្ធិដីធ្លី និងសេរីភាពមូលដ្ឋាននៅតាមតំបន់ឆ្នេរ និងនៅទូទាំងប្រទេស។