ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលកម្ពុជាអំពីសេរីភាពមូលដ្ឋាន៖ របត់ក្នុងរយៈពេល៥ឆ្នាំ

  • 08/10/2024
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“សេរីភាពមូលដ្ឋាន”) ចេញផ្សាយនូវសលាកប័ត្រព័ត៌មានដែលបង្ហាញអំពីរបត់សំខាន់ៗអំពីការយល់ឃើញរបស់ថ្នាក់ដឹកនាំសង្គមស៊ីវិលកម្ពុជាលើលទ្ធភាពក្នុងការអនុវត្តរបស់ខ្លួននូវសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសមាគម និងសេរីភាពខាងការជួបប្រជុំ។ ទិន្នន័យដែលបានកត់ត្រានេះ គឺតាមរយៈការស្ទង់មតិចំនួន ៥ លើកជាមួយថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពដែលបានធ្វើជារៀងរាល់ឆ្នាំនៃការអនុវត្តគម្រោង។