សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋាន​ ការវិវឌ្ឍន៍រយៈពេល៧ឆ្នាំ

  • 18/10/2023
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព បានធ្វើការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋានពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២២។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិចំនួន ៦ ឆ្នាំជាប់គ្នាកន្លងមក ដែលបង្កើតបាននូវការប្រៀបធៀបសម្រាប់រយៈពេល ៧ ឆ្នាំ និងអាចកំណត់នូវនិន្នាការកើនឡើង និងការធ្លាក់ចុះផងដែរ។