សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពអំពីសេរីភាពមូលដ្ឋាន ការវិវឌ្ឍន៍រយៈពេល៩ឆ្នាំ (២០១៦-២០២៤)
- 28/02/2025
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព បានធ្វើការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋានពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៤។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិឆ្នាំជាប់គ្នាកន្លងមក ដែលបង្កើតបាននូវការប្រៀបធៀបសម្រាប់រយៈពេល ៩ឆ្នាំ និងអាចកំណត់នូវនិន្នាការកើនឡើងនិងការធ្លាក់ចុះផងដែរ។