ព័ត៌មានអំពីសេរីភាពខាងការជួបប្រជុំ

  • 11/10/2023
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“គម្រោង”)គឺជាគម្រោងដែលពិនិត្យជាប្រព័ន្ធនូវលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។  ព័ត៌មាននេះបង្ហាញពីចំណុចគន្លឹះទាក់ទងនឹងសេរីភាពខាងការជួបប្រជុំដែលបានមកពីរបាយការណ៍ប្រចាំឆ្នាំទី៧ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន។ នៅក្នុងឆ្នាំ២០២២ គម្រោងបានកត់ត្រាការរឹតត្បិតសេរីភាពខាងការជួបប្រជុំចំនួន ១៦៩ ក្នុងនោះចំនួន ១៣១ (៧៨%) ជាហេតុការណ៍រឹតត្បិតដែលមិនទទួលបានការអនុញ្ញាតតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ដូច្នេះករណីទាំងនេះចាត់ជាការរំលោភបំពាន។