ព័ត៌មានអំពីសេរីភាពខាងសមាគម
- 11/10/2023
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“គម្រោង”)គឺជាគម្រោងដែលពិនិត្យជាប្រព័ន្ធនូវលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសមាគម
សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ ព័ត៌មាននេះបង្ហាញពីចំណុចគន្លឹះទាក់ទងនឹងសេរីភាពខាងសមាគមដែលបានមកពីរបាយការណ៍ប្រចាំឆ្នាំទី៧
នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន។ នៅក្នុងឆ្នាំ ២០២២ គម្រោងបានកត់ត្រា
ការរឹតត្បិតសិទ្ធិសេរីភាពខាងសមាគមចំនួន ២៧៧ ក្នុងនោះចំនួន ១៤៨ គឺជាការរំលោភបំពាន។
