ព័ត៌មានអំពីសេរីភាពខាងសមាគម
- 24/04/2024
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“គម្រោង”)គឺជាគម្រោងដែលពិនិត្យជាប្រព័ន្ធនូវលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ ព័ត៌មាននេះបង្ហាញពីចំណុចគន្លឹះទាក់ទងនឹងសេរីភាពខាងសមាគមដែលបានមកពីរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន។ នៅក្នុងឆ្នាំ២០២៣ គម្រោងបានកត់ត្រាហេតុការណ៍ចំនួន ៣៤៤ ដែលពាក់ព័ន្ធនឹងការរឹតត្បិត ឬការរំលោភបំពានសិទ្ធិសេរីភាពខាងសមាគមយ៉ាងតិចមួយ។