ព័ត៌មានអំពីសេរីភាពខាងការបញ្ចេញមតិ

  • 11/10/2023
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន(“គម្រោង”)គឺជាគម្រោងដែលពិនិត្យជាប្រព័ន្ធនូវលទ្ធភាពរបស់ពលរដ្ឋកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។  ព័ត៌មាននេះបង្ហាញពីចំណុចគន្លឹះទាក់ទងនឹងសេរីភាពខាងការបញ្ចេញមតិដែលបានមកពី របាយការណ៍ប្រចាំឆ្នាំទី៧នៃការឃ្លាំមើលសេរីភាពមូលដ្ឋាន។ នៅក្នុងឆ្នាំ២០២២ គម្រោងបានកត់ត្រាហេតុការណ៍ចំនួន ១២៩ ដែលពាក់ព័ន្ធនឹងការរឹតត្បិត ឬការរំលោភបំពានសិទ្ធិសេរីភាពខាងការបញ្ចេញមតិយ៉ាងតិចមួយ ដែលហេតុការណ៍ភាគច្រើន (៦៧) កើតឡើងនៅរាជធានីភ្នំពេញ។