សលាកបត្រព័ត៌មានស្តីពីការយល់ឃើញរបស់សាធារណជនអំពីសេរីភាពមូលដ្ឋាន ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣

  • 08/05/2024
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាពបានធ្វើការស្ទង់មតិជាសាធារណៈ អំពីសេរីភាពមូលដ្ឋានពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិឆ្នាំកន្លងមក ដែលបង្កើតបាននូវការប្រៀបធៀបសម្រាប់រយៈពេល ៨ ឆ្នាំ និងអាចកំណត់នូវនិន្នាការកើនឡើង និងការធ្លាក់ចុះផងដែរ។