សាលាកបត្រព័ត៌មាន ស្តីពីការប្រើប្រាស់យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • 30/01/2024
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

សាលាកបត្រព័ត៌មាន ស្តីពីការប្រើប្រាស់យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“ប្រទេសកម្ពុជា”) ក្នុងអំឡុងពេលចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣។  ក្នុងរយៈពេល ១២ ខែនេះ មានការប្រើប្រាស់យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈ (“យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់”) ចំនួន ៣៩ ដង។ ការអនុវត្តជាទៀងទាត់នៃយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងភាគីទីបីបានធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងមិនលើកទឹកចិត្តក្នុងការចូលរួមរបស់ពលរដ្ឋផងដែរ។ ផលប៉ះពាល់ដោយសារយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់នៅកម្ពុជាអាចមើលឃើញតាមរយៈករណីសិក្សាដែលបានបង្ហាញនៅខាងក្រោមនេះ។ ទិន្នន័យដែលបានបង្ហាញនៅក្នុងសលាកប័ត្រព័ត៌មាននេះ ត្រូវបានចងក្រងដោយគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន (“គម្រោង”) ដែលជាការអនុវត្តរួមគ្នាដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព។