ព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស «ឯកសណ្ឋានសម្រាប់ជនជាប់ឃុំ»
- 05/12/2024
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយនូវព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយផ្តោតជាពិសេសលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ដែលពាក់ព័ន្ធសំខាន់លើការស្លៀកពាក់ឯកសណ្ឋានទណ្ឌិតរបស់ជនជាប់ចោទក្នុងអំឡុងពេលដំណើរការនៃនីតិវិធីសវនាការ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានធ្វើការសង្កេតការណ៍សវនាការ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិចាប់ពីឆ្នាំ២០០៩ និងបានសង្កេតសវនាការនៅសាលាឧទ្ធរណ៍រភ្នំពេញចាប់តាំងពីខែមីនា ឆ្នាំ២០១៣ ព្រមទាំងបានសង្កេតសវនាការព្រហ្មទណ្ឌនៅសាលាឧទ្ធរណ៍ចំនួនបីផ្សេងទៀតចាប់ឆ្នាំ២០២២ ដល់ពេលបច្ចុប្បន្ន រួមមានសាលាឧទ្ធរណ៍បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ។