សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ពលរដ្ឋកម្ពុជាអំពីសេរីភាពមូលដ្ឋាន​ ការវិវឌ្ឍន៍រយៈពេល៧ឆ្នាំ

  • 18/10/2023
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាពបានធ្វើការស្ទង់មតិពលរដ្ឋទូទៅទាំងព្រះរាជាណាចក្រកម្ពុជាពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២២។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិចំនួន ៦ ឆ្នាំជាប់គ្នាកន្លងមក ដែលបង្កើតបាននូវការប្រៀបធៀបសម្រាប់រយៈពេល ៧ ឆ្នាំ និងអាចកំណត់នូវនិន្នាការកើនឡើង និងការធ្លាក់ចុះផងដែរ។