ការយល់ឃើញរបស់សាធារណជនអំពីសេរីភាពមូលដ្ឋានក្នុងប្រទេសកម្ពុជា៖ ការវិវឌ្ឍរយៈពេល៥ឆ្នាំ
- 08/10/2024
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន ជាគម្រោង ឃ្លាំមើលលំហសង្គមស៊ីវិលនៅប្រទេសកម្ពុជា រួមទាំងលទ្ធភាពក្នុងការយល់ដឹង និងការអនុវត្តសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ (សេរីភាពមូលដ្ឋាន)។ ជារៀងរាល់ឆ្នាំ គម្រោងបានធ្វើការស្ទង់មតិជាសាធារណៈដើម្បីពិនិត្យពីការយល់ដឹងអំពីសេរីភាពមូលដ្ឋាន និងថាតើពួកគេមានសេរីភាពក្នុងការអនុវត្តសិទ្ធិរបស់ពួកគេដែរឬណា។ គម្រោងបានប្រើប្រាស់សំណាកងាយៗគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការស្ទង់មតិជារៀងរាល់ឆ្នាំ ដែលមានគោលដៅចាប់យកក្រុមអាយុ និងចំនួនអ្នកឆ្លើយតបបុរសនិងស្រ្តីស្មើគ្នា។