សិទ្ធិសេរីភាពខាងការជួបប្រជុំ - ទីលានប្រជាធិបតេយ្យ

  • 15/09/2026
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

ការដែលមានច្បាប់ស្តីពី ការធ្វើបាតុកម្មដោយសន្តិវិធី ក្នុងឆ្នាំ២០០៩ បង្កឱ្យមានការព្រួយបារម្ភចំពោះការបង្កើត «ទីលានប្រជាធិបតេយ្យ» ដែលជាទីតាំងកំណត់សម្រាប់រៀបចំការជួបប្រជុំដោយសន្តិវិធី អាចមានការរឹតត្បិតកាន់តែខ្លាំងឡើងចំពោះបាតុកម្មដែលធ្វើនៅទីតាំងនោះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនមែនមានតែក្ដីបារម្ភនេះមួយទេ ប៉ុន្តែទីតាំងដែលត្រូវបានបង្កើតឡើង និងមានតែមួយ ដែលត្រូវបានផ្លាស់ទៅតំបន់ជាយរាជធានីភ្នំពេញ បែរជាមានការកើនឡើងនូវការមិនអនុញ្ញាតឱ្យប្រើប្រាស់ បង្កឱ្យមានផលប៉ះពាល់ដល់សិទ្ធិក្នុងការជួបប្រជុំ និងការបញ្ចេញមតិដោយសន្តិវិធី។