អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជួបប្រជុំដោយសន្តិវិធីនិងចងក្រងសមាគម

  • 30/07/2020
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន
ទិដ្ឋភាពរួមៈ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជួបប្រជុំដោយសន្តិវិធីនិងចងក្រងសមាគម(“អ្នករាយការណ៍ពិសេស”)គឺជាយន្តការនៃអង្គការសហប្រជាជាតិ មានអាណត្តិក្នុងការរាយការណ៍ និងផ្តល់អនុសាសន៍អំពីសេរីភាពជួបប្រជុំដោយសន្តិវិធី និងចងក្រងសមាគមនៅជុំវិញពិភពលោក ក្នុងគោលបំណងធ្វើឱ្យប្រសើរដល់ការគោរពសិទ្ធិមនុស្ស។ សលាកបត្រព័ត៌មាននេះ បង្ហាញអំពីបញ្ហាសំខាន់ៗនិងរបកគំហើញដែលអ្នករាយការណ៍ពិសេសបានលើកឡើងក្នុងរបាយការណ៍តាមវិស័យជាក់លាក់មួយចំនួន ក្នុងនោះរួមទាំងអំពីទំនាក់ទំនងរវាងការអនុវត្តសេរីភាពក្នុងការជួបប្រជុំនិងចងក្រងសមាគម លំហសេរីភាពនៃពលរដ្ឋ ការអភិវឌ្ឍប្រកបដោយចីរភាព និងការអនុវត្តសេរីភាពក្នុងការជួបប្រជុំ និងចងក្រងសមាគមនៅលើប្រព័ន្ធបច្ចេកវិទ្យា។ សលាកបត្រព័ត៌មាននេះក៏គូសបញ្ជាក់ផងដែរអំពីស្ថានភាពនៃសេរីភាពក្នុងការជួបប្រជុំ និងចងក្រងសមាគមនៅព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) និងឆ្លុះបញ្ចាំងទៅនឹងរបកគំហើញរបស់អ្នករាយការណ៍ពិសេស ព្រមទាំងផ្តល់អនុសាសន៍ផងដែរ។