របាយការណ៍លទ្ធផលនៃកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការវាយតម្លៃពាក់កណ្តាលអាណត្តិនៃការត្រួតពិនិត្យជាសកលតាមពេលវេលាកំណត់ឆ្នាំ២០១៧
- 24/08/2017
- របាយការណ៍ > របាយការណ៍ផ្សេងៗ
សិក្ខាសាលាពិគ្រោះយោបល់ពាក់កណ្តាលអាណត្តិនេះ គឺជាឱកាសមួយសម្រាប់រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារក្នុងវិស័យផ្សេងៗ តែមានសារៈសំខាន់ដូចគ្នាលើផ្នែកសិទ្ធិមនុស្ស ដើម្បីជួបជុំគ្នា និងធ្វើការវាយតម្លៃអំពីការវិវឌ្ឍលើការអនុវត្តអនុសាសន៍នៃការត្រួតពិនិត្យជាសកល ក៏ដូចជា បង្កើនចំណេះដឹងបន្ថែមអំពីដំណើរការនៃការត្រួតពិនិត្យជាសកល តាមរយៈការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារបស់គណៈវាគ្មិន ព្រមទាំងដើម្បីពិភាក្សាពីគំនិតផ្ទាល់ខ្លួនសម្រាប់ការតាមដាន និងការតស៊ូមតិចំពោះការអនុវត្តរបស់រដ្ឋាភិបាល។