សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ការសង្កេតការណ៍នៅសាលាឧទ្ធរណ៍

  • 19/06/2018
  • របាយការណ៍ > របាយការណ៍ផ្សេងៗ
ថ្ងៃនេះ គម្រោង​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៃ ម​.​ស​.​ម​.​ក ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​ស្តីពី “​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា ការសង្កេត​ការណ៍​សវ​នា​ការ​នៅ​សាលាឧទ្ធរណ៍​” ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧​។ របាយការណ៍​នេះ​វិភាគ​លើ​ទិន្នន័យ ដែល​ប្រមូលបាន​តាមរយៈ​ការសង្កេត​ការណ៍​សវនាកា​រ​ប្រចាំថ្ងៃ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ៣៤០ ករណី តាម​វិធី​ព្រាវ​ដោយ​មិនបាន​កំណត់​ជាក់លាក់​លើ​សំណុំរឿង​ណាមួយ នៅ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដោយបាន​ប្រើប្រាស់​តារាង​សង្កេតការណ៍​សវនាការ ដែល​បាន​តាក់តែង​យ៉ាងច្បាស់​លាស់​ក្នុង​គោលបំណង​វាយតម្លៃ​លើ​ការអនុវត្ត​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ដូចដែល​បានកំណត់​នៅក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​។