សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា ការសង្កេត​ការណ៍​នៅ​សាលាឧទ្ធរណ៍ របាយការណ៍​ប្រចាំឆ្នាំ (​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដល់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨)

  • 21/10/2019
  • របាយការណ៍ > របាយការណ៍ផ្សេងៗ
ថ្ងៃនេះ គម្រោង​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៃ ម​.​ស​.​ម​.​ក ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី “​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា ការសង្កេត​ការណ៍​សវ​នា​ការ​នៅ​សាលាឧទ្ធរណ៍​” ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​។ របាយការណ៍​នេះ​វិភាគ​លើ​ទិន្នន័យ ដែល​ប្រមូលបាន​តាមរយៈ​ការសង្កេត​ការណ៍​សវនាកា​រ​ប្រចាំថ្ងៃ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ២១៣ ករណី ដោយ​មិនបាន​កំណត់​ជាក់លាក់​លើ​សំណុំរឿង​ណាមួយ នៅ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដោយបាន​ប្រើប្រាស់​តារាង​សង្កេតការណ៍​សវនាការ ដែល​បាន​តាក់តែង​យ៉ាងច្បាស់​លាស់​ក្នុង​គោលបំណង​វាយតម្លៃ​លើ​ការអនុវត្ត​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ដូចដែល​បានកំណត់​នៅក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​។