ការការពារសេរីភាពមូលដ្ឋាន ៖ ការពិនិត្យមើលទៅលើច្បាប់ជាតិ និងការអនុវត្តស្របតាមច្បាប់អន្តរជាតិ
- 29/01/2020
- របាយការណ៍ > របាយការណ៍ផ្សេងៗ
“ការពិនិត្យមើលទៅលើច្បាប់ជាតិ និងការអនុវត្តស្របតាមច្បាប់អន្តរជាតិ” ជាការបោះពុម្ភផ្សាយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”)។ ម.ស.ម.ក ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ពន្ធដែលធ្វើការលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធមនុស្សជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”)។ ចក្ខុវិស័យរបស់ ម.ស.ម.ក គឺកម្ពុជាគ្មានអំពើហិង្សាដែលប្រជាពលរដ្ឋទទួលបានសិទ្ធិជាមូលដ្ឋាន មានសិទ្ធិស្មើគ្នា និងត្រូវបានផ្តល់អំណាចដើម្បីចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យ និងទទួលបានការចែករំលែកផលប្រយោជន៍ពីការអភិវឌ្ឍប្រទេសកម្ពុជា។ ម.ស.ម.ក មានគោលបំណងចង់បាននីតិរដ្ឋជាជាងនិទណ្ឌភាព ស្ថាប័នរឹងមាំជាជាងបុគ្គលខ្លាំង និងសង្គមសេរីពហុបក្សដែលមានភាពចម្រុះត្រូវបានគេស្វែងរក និងអបអរសាទរជាជាងការមិនអើពើ និងការដាក់ទោស។ ស្លាកសញ្ញារបស់ ម.ស.ម.ក មានរូបសត្វស្លាបពណ៌សកំពុងហើរបែកចេញពីរង្វង់មូលពណ៌ផ្ទៃមេឃដែលមានន័យថាគឺជាការទាមទារសេរីភាពនៅកម្ពុជា។