របាយការណ៍​ប្រចាំឆ្នាំ​ទី​៤ នៃ​ការឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា ឆ្នាំ​២០១៩ ដល់​ ២០២០

  • 29/07/2020
  • របាយការណ៍ > របាយការណ៍ផ្សេងៗ
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (“​អាដហុក​”) និង​មជ្ឈមណ្ឌល​សាមគ្គីភាព (“​អេស​.​ស៊ី​”) សូម​ប្រកាស​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ទី​៤ នៃ​ការឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា ដែល​គម្រោង​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​បាន​ចងក្រង​ឡើង​។ របាយការណ៍​នេះ​បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​ជុំវិញ​ការអនុវត្ត​សេរីភាព​ខាង​សមាគម សេរីភាព​ខាង​ការបញ្ចេញមតិ និង​សេរីភាព​ខាង​ការជួបប្រជុំ (“​សេរីភាព​មូលដ្ឋាន​”) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​នៃ​ការឃ្លាំមើល​ឆ្នាំ​ទី​៤ ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ (​ឆ្នាំ​ទី ៤)