របាយការណ៍ប្រចាំឆ្នាំទី៥ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា
- 30/04/2021
- របាយការណ៍ > របាយការណ៍ផ្សេងៗ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (“អាដហុក”) និងមជ្ឈមណ្ឌលសាមគ្គីភាព (“អេស.ស៊ី”) ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំទី៥ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបានចងក្រងឡើង។ របាយការណ៍នេះបង្ហាញអំពីទិដ្ឋភាពទូទៅជុំវិញការអនុវត្តសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ (“សេរីភាពមូលដ្ឋាន”) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (“ឆ្នាំទី ៥”)។